រដូវ​កាល​មុន កីឡាករ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រចាំក្លឹប​ស្តេចស Real Madrid លោក Cristiano Ronaldo រួមជា​មួយ​នឹង​ក្លឹប ព្រម​ទាំង​ជម្រើស​ជាតិ​ផង​នោះ បាន​ឈ្នះ​ការ​ប្រកួត និង​លើក​ពាន​ជា​ច្រើន។ ក្រៅ​ពី​ពាន​នៃ​ការ​ប្រកួត​ហើយ ​កំលោះ​សង្ហា​មុខមាន​មុន​ស្នេហ៍​រូបនេះ​ក៏​បាន​ទាំង​ឈ្នះ​ពាន​លក្ខណៈ​ទោល​​ជា​ច្រើន​ទៀត​ផង​ដែរ។

cristiano-ronaldo-the-best-fifa-football-awards-09012017_kduocf9mtdj1gonxjzdhwsj9ភាព​រីករា​យរបស់ Ronaldo គឺ​មិន​ទាន់​បាន​ចប់​ទៅ​តាម​ឆ្នាំ​ចាស់ ២០១៦​ទេ ពោល​គឺ​កាល​ពី​យប់​មិញ​នេះ កីឡាករ​ដែល​ជា​ទី​ស្រឡាញ់​របស់​អ្ន​កគាំទ្រ​រូប​នេះ​ថែម​ទាំង​បាន​វ៉ា​ដាច់​កីឡាករ​ល្អ​ឯក​ពីរ​រូប​ទៀត​គឺ Lionel Messi និង Antoine Griezmann លើក​ពាន FIFA’s world best player ប្រចាំ​រដូវ​កាល​មុន​ផង​ដែរ។

_93336072_cristiano_quiz_gettyឆ្លៀត​ក្នុង​ឱកាស​នេះ ខ្សែ​ប្រយុទ្ធ​ជើង​វែង​រូប​នេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដូច្នេះ​ថា “ខ្ញុំ​មាន​អារម្មណ៍​រីក​រាយ​ណាស់​ ព្រោះ​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​កាលពីមុន​ជា​ច្រើន​ដង​ហើយ​ថា​រដូវ​កាល​មុន​គឺ​ជា​រដូវ​កាល​ក្នុង​ក្តី​សុបិន​ប្រាក​ដណាស់។ Real Madrid ឈ្នះ Champions League រីឯ​ជម្រើ​សជាតិ​ខ្ញុំ​ឈ្នះ​ពាន Euros លើក​ដំបូង​​ក្នុង​ប្រវត្តិ​សាស្ត្រ។ វា​គឺ​ជា​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ ដូច្នេះ ខ្ញុំ​ពិត​ជា​មាន​មោទន​ភាព និង​រីក​រាយ។ ខ្ញុំ​ពិត​ជា​ត្រូវ​អរគុណ​ដល់​មិត្ត​រួម​ក្លឹប មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់។ វា​គឺ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ”៕

ប្រភព៖ goalyoutubebbc

(Number Of Views: 30 times)