ថ្មីៗ​នេះ ពាក្យ​ចចាម​អារ៉ាម​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​បាន​លេច​ឮ​ឡើង​ពេល​ដែល​វីដេអូ​របស់​ G-Dragon ដែល​មើល​​ទៅ​ហាក់​ថើប​ Dara ត្រូ​វបាន​គេ​បង្ហោះ​ចែក​គ្នា​មើល​តាមអន​​ឡាញ​។ ទោះ​ជា​យ៉ាង​ណា ផលិត​កម្ម​ YG Entertainment បាន​ចេញ​មុខ​បក​ស្រាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧ ថា “នោះ​វា​គ្រាន់​តែ​ជា​ឧបទ្ទវ​ហេតុដ៏​សាមញ្ញមួយ​ប៉ុណ្ណោះ​។

Dara-G-Dragon_1483977186_af_orgG-Dragon បាន​ស្នើ​សុំ​ Dara “តោះ​យើង​សាក​ល្បង​ថត​រូប​មួយ​សន្លឹក​ដោយ​ជំហរ​ដូច​នេះ​ ជា​ការ​លេង​សើច​ ហើយ​ស្ទីល​ថត​រូប​បែប​នោះ​ក៏​ត្រូវ​បាន​ថត​ក្នុង​រូប​ថត​នោះ​ តែ​ប៉ុណ្ណឹង​ឯង។ ពួក​គេ​មិន​មាន​ទំនាក់​ទំនង​ស្នេហា​អ្វី​នឹង​គ្នា​ទេ​”។ នេះ​ជា​ចម្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាម​អារ៉ាម​នេះ​! អ្នក​ទាំង​​ពីរ​ត្រូវ​បាន​គេ​ស្គាល់​ថាមាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ ដូច្នេះ​ទាយ​មើល៍ ពួក​គេ​គ្រាន់​តែ​លេង​សើច​ជាមួយ​គ្នា​ប៉ុណ្ណោះ​។ ខាង​ក្រោម​ជា​វីដេអូដែល​នាំ​ឱ្យ​គេ​សង្ស័យ​ថា ពួកគេ​លួច​ស្រឡាញ់​គ្នា​៖

 

 

 

 

 

 

 

 

 

ប្រភព៖ allkpop

(Number Of Views: 99 times)