ខ្សែភាពយន្តវាយ​ទាត់​ធាក់​បាញ់​ប្រហារ​របស់​តារា​ហូលីវូដ Vin Diesel ដែល​មាន​ទាំង​វត្តមាន​កំពូល​តារា​ក្បាច់​គុណ​ចិន Donnie Yen ហៅ “កុំកុំ” និង​តារា​ក្បាច់​គុណ​កែង​ឆេះ​ជង្គង់​ហោះ​ខ្មែរ​សុរិន្ទ Tony Jaa នឹង​ចាក់​បញ្ចាំង​នា​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុន​នេះ។ ខ្សែ​ភាព​យន្ត​នេះ​ត្រូវ​បាន​គេ​ជ្រើស​ដាក់​បញ្ចាំង​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​កំណើត​របស់ Deepika Padukone ហើយ​ស្រី​ស្រស់​ម្នាក់​នេះ​ក៏​ទើប​តែ​មាន​វត្ត​មាន​ក្នុង​ភាព​យន្ត​ហូលីវូដ​មួយ​នេះ​ជា​លើក​ដំបូង​ផង​ដែរ។

1483596306_deepika-padukone-vin-diesel-xxx-return-xander-cage ដើម្បីធ្វើការផ្សព្វ​ផ្សាយ​ពី​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៧ នេះ បុរស​មិន​ដែល​មាន​សក់ Vin Diesel នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ខាង​មុខ​នេះ។ ទាក់​ទង​នឹង​រឿង​នេះ Deepika Padukone ក៏​បាន​បង្ហោះ​ក្នុង​គណនី​ Twitter របស់​នាង​ដោយ​បញ្ជាក់​ថា Vin Diesel នឹង​មក​ដល់​ឥណ្ឌា​នៅ​ថ្ងៃ​ទី​១២ ហើយ​នឹង​បន្ត​នៅ​រហូត​ដល់​ថ្ងៃ​ទី​១៣ ។ ចំណែក​ក្រុម​ការ​ងារ​ផលិត​រឿង​នេះ​ក៏​កំពុង​តែ​រៀប​ចំ​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ខ្នាត​ធំ​មួយ​ពី​ភាព​យន្ត​របស់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ។

ប្រភពមួយថែម​ទាំង​បញ្ជាក់​ទៀត​ថា ពេល Vin Diesel ទៅ​ដល់ សន្និសីទ្ធ​សារព័ត៌​មាន​មួយ​នឹង​ត្រូវ​គេ​រៀប​ចំ ​ហើយ​ក៏​មាន​ការ​បង្ហាញ​ខ្លួន​របស់​តារា​លើ​កម្រាល​ព្រំ​ក្រហម​មុន​នឹង​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ជា​លើក​ដំបូង​ត្រូវ​ចាប់​ផ្តើម​ផង​ដែរ តែ​គ្រប់​យ៉ាង​គឺ​អាស្រ័យ​លើ​ការ​យល់​ព្រម​ពី​ស្ទូឌីយោ Paramount ។ ចាំ​មើល​ថា​តើ​ខ្សែ​រឿង​របស់ Vin Diesel មួយ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​កម្រិត​ណា​ដែរ?

ប្រភព៖ សារព័ត៌មានឥណ្ឌា

(Number Of Views: 268 times)