ក្នុងព្រឹត្តិការណ៍ CES 2017 នេះ ក្រុមហ៊ុន​ផលិត​ឧបករាណ៍​វាស់​កម្រិត​ជាតិ​អាល់កុល​ដ៏​ល្បី​ឈ្មោះ BACtrack បាន​បង្ហាញ​ផលិត​ផល​នាឡិកា Apple ដែល​អាច​វាស់​ពី​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម​របស់​អ្នក​ពាក់​បាន​ដោយ​មិន​​ទាម​ទារ​ឱ្យ​អ្នក​ពាក់​ធ្វើ​អ្វី​ទាំង​អស់។ បើ​កម្រិត​នៃ​ជាតិ​ស្រវឹង​ឡើង​កាន់​តែ​ខ្ពស់​ហើយ នោះ​វា​នឹង​បញ្ចេញ​សញ្ញា​ប្រាប់​ឱ្យ​អ្នក​ពាក់​នាឡិកា​នោះ​បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​របស់​ខ្លួន​ភ្លាម​តែ​ម្តង។

This-Apple-Watch-band-will-let-you-know-when-youre-legally-drunkBACtrack Skyn ជា​ផលិត​ផល​វាស់​ជាតិ​អាល់កុល​របស់​ក្រុម​ហ៊ុន​ខាង​លើ​ដែល​អាច​ប្រើ​ជាមួយ​នាឡិកា​របស់​ក្រុម​ហ៊ុន Apple ក៏​បាន និង​ប្រើ​ដោយ​មិន​បាច់​មាន​នាឡិកា​ក៏​បាន។ តែ​បើ​គ្មាន​នាឡិកា​ទេ​នោះ អ្នក​ប្រើ​ចាំ​បាច់​ត្រូវ​មាន​ទូរសព្ទ​ទំនើប​មួយ​ដើម្បី​មើល​ពី​ការ​ផ្លាស់​ប្តូរ​ឡើង​ចុះ​របស់​ទិន្នន័យ​ក្រាហ្វិក​ដែល​ផ្តល់​ឱ្យ​ដោយ BACtrack Skyn ។

BACtrack Skyn ផ្តល់​ទិន្នន័​យ​កម្រិត​ជាតិ​ស្រវឹង​តាម​រយៈ​ការ​ចាប់​យក​កម្រិត​ជាតិ​អាល់កុល​ដែល​បញ្ចេញ​តាម​ស្បែក។ ក្រោយ​ពី​ការ​គណនា វា​នឹង​បំប្លែង​​រង្វាស់​នោះ​មក​ជា​តួ​លេខ​នៃ​ការ​ប៉ាន់​ប្រមាណ​ពី​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម។ BACtrack Skyn មាន​តម្លៃ​៩៩ ដុល្លារ៕

ប្រភព៖ Apple

(Number Of Views: 48 times)