ថ្មីៗនេះលោក​នាយក​ប្រតិ​បត្តិ​ក្មេង Mark Zuckerberg របស់​ក្រុម​ហ៊ុន​បណ្តាញ​សង្គម​យក្ស Facebook ហាក់​កំពុង​តែ​ដើរ​តួ​មិន​ខុស​ពី​បុរស​រដ្ឋ​ម្នាក់​នោះ​ទេ ដោយ​ម្សិល​មិញ​នេះ​លោក​បាន​បង្ហាញ​ពី​គម្រោង​សម្រាប់​ឆ្នាំ​២០១៧ នេះ​ដែល​លោក​នឹង​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​ភរិយា​ទៅ​គ្រប់​រដ្ឋ​ទាំង​អស់​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជួប​ជាមួយ​នឹង​ពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​ទី​នោះ។

bនេះបើស្តាប់ទៅ​ហាក់​មិន​ខុស​ពី​យុទ្ធនា​ការណ៍​អ្វី​មួយ​របស់​អ្នក​នយោ​បាយ​នោះ​ទេ។ ​ហើយ​ប្រហែល​ជា​ព្រោះ​តែ​រឿង​នេះ​ហើយ​មើល​ទៅ​ ទើប​បាន​ជា​កាល​​ពី​​ដើម​​ឆ្នាំ​​២០១៦ Mark Zuckerberg បាន​​ស្នើ​​ឱ្យ​ក្រុម​ប្រឹក្សា​ក្រុម​ហ៊ុន​លោក​អនុម័ត​សំណើរ​មួយ​ដែល​នៅ​តែ​ឱ្យ​លោក​មាន​សិទ្ធ​គ្រប់​គ្រង​ក្រុម​ហ៊ុន​ក្នុង​រយៈ​ពេល​២ ឆ្នាំ បើ​ទោះ​បី​ជា​លោក​ត្រូវ​ចេញ​ទៅ​បម្រើ​​ការ​នៅ​ស្ថាប័ន​ខាង​ក្រៅ​ក៏​ដោយ។

aក្នុងនាមជា​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ដ៏​មាន​ឥទ្ធិពល​ម្នាក់ Mark Zuckerberg ប្រាប់​ថា​ផ្នែក​មួយ​នៃ​ភាព​រីក​រាយ​ក្នុង​តំណែង​របស់​លោក​គឺ​បាន​ជួប​ជាមួយ​នឹង​អ្នក​នយោ​បាយ​ល្បីៗ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក។ កាល​ពី​លោក Obama នៅ​កាន់​តំណែង អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​បាន​ជួប​គ្នា​ជា​ច្រើន​លើក​ផង​ដែរ។ តែ Mark Zuckerberg អវត្ត​មាន​ក្នុង​កម្ម​វិធី​ជំនួប​រវាង​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ជាមួយ​នឹង​លោក​ប្រធា​នា​ធិប​តី​ដែល​ទើប​ជាប់​ឆ្នោត Donald Trump ។ ចាំ​មើល​ថា​តើ​នាយក​ប្រតិ​បត្តិ​ក្មេង​រូប​​នេះ​ពិត​ជា​នឹង​ចង់​បង្វែរ​ទិស​ដៅ​ពី​ធ្វើ​ការ​ក្នុង​ការិយា​ល័យ​ក្រុម​ហ៊ុន​ខ្លួន​មក​ធ្វើ​ការ​ក្នុង​ការិយា​ល័យ​រដ្ឋ​វិញ​ម្តង​មែន​ឬ​ក៏​យ៉ាង​ណា?

ប្រភព៖ insider

(Number Of Views: 81 times)