និស្សិតឆ្នាំទី១ នៅ​សាកល​វិទ្យា​ល័យ​បច្ចេក​វិទ្យា និង​ឌីហ្សាញ​សិង្ហបូរី មួយ​ក្រុម​មាន​គ្នា​៥ នាក់​ដែល​រួម​មាន Aiden Chai អាយុ​២១ ឆ្នាំ Jason Swee អាយុ​២៣ ឆ្នាំ Laura Ong អាយុ​១៩ ឆ្នាំ Odelia Tan អាយុ​២០ ឆ្នាំ និង Loo Jun Wen អាយុ​២១ ឆ្នាំ បាន​រួម​គ្នា​បង្កើត​ជា​គម្រោង​ផលិត​នាឡិកា​មួយ​ឈ្មោះ Risk Watch ដែល​អាច​​តាម​ដាន​​ចង្វាក់​បេះដូង​​របស់​អ្នក​បើក​បរ​បាន។

១Risk Watch របស់​ពួក​គេ​​​ផ្សំ​ឡើង​ដោយ​នាឡិកា និង​ចិញ្ចៀន​បញ្ចូល​គ្នា។ វា​អាច​ដាស​ឱ្យ​អ្នក​បើក​បរ​ភ្ញាក់​ដឹង​ខ្លួន​បាន​ដោយ​រោទិ៍​ជា​សញ្ញា ប្រសិន​បើ​ពួក​គេ​ងក់ ឬ​ជ្រុ​ល​ខ្លួន​ដេក​ក្នុង​ពេល​កំពុង​បញ្ជា​យាន​យន្ត​នៅ​លើ​ដង​ផ្លូវ។

២ពួកគេបាន​លើក​ឡើង​ពី Risk Watch របស់​ខ្លួន​ថា ពួក​គេ​ផលិត​ដោយ​មាន​ទាំង​នាឡិកា​ផង និង​ចិញ្ចៀន​ផង ដោយ​ចិញ្ចៀន​គឺ​សម្រាប់​ផ្ទុក​ឧបករណ៍​តាម​ដាន​ចង្វាក់​បេះដូង ហើយ​នាឡិកា​គឺ​សម្រាប់​ផ្ទុក​ឧបករណ៍​អេឡិច​ត្រូនិច​ដែល​មាន​ដូច​ជា អំពូលភ្លើង ម៉ូទ័រ​រំញ័រ និង​ថ្ម។

៣ ៤ចុងក្រោយ ក្រុម​និស្សិត​ទាំង​នោះ​បាន​លើក​ឡើង​ពី​គម្រោង​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​របស់​ពួក​គេ​ថា ពួក​គេ​នឹង​បញ្ចូល​កម្ម​វិធី​ដូច​ជា Siri/Alexa ដែល​អាច​និយាយ​ឆ្លង​ឆ្លើយ​បាន​ដើម្បី​ដាស​ឱ្យ​អ្នក​បើក​បរ​ភ្ញាក់​ដឹង​ខ្លួន ពោល​គឺ​ពួក​គេ​នឹង​រិះ​គិត​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​នាឡិកា​របស់​ពួក​គេ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង៕

៥ប្រភព៖ សារព័ត៌មានសិង្ហបូរី

(Number Of Views: 5 times)