ជាទូទៅ ក្រូច​ឆ្មារ​ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿង​ផ្សំ​រស​ក្នុង​ពេល​ធ្វើ​ម្ហូប ព្រោះ​វា​មាន​​ជាតិ​​ជូរ​មុត ហើយ​ក្រោយ​ពេល​ច្របាច់​យក​ទឹក​រួច​ហើយ គេ​តែង​បោះ​សំបក​វា​ចោល។ តែ​ចំពោះ​រឿង​សុខភាព​វិញ​ដូច​ជា​មិន​សូវ​មាន​អ្នក​ដឹង​ថា​តើ​គួរ​យក​ក្រូច​ឆ្មារ​ទៅ​ធ្វើ​អ្វី​ដើម្បី​ឱ្យ​វា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​នោះ​ទេ។ ថ្ងៃ​នេះ មហា​មាស សូម​ធ្វើ​ការ​ណែ​នាំ​ពី​របៀប​ស្ងោរ​ក្រូច​ឆ្មារ​យក​ទឹក​ផឹក​ឱ្យ​ប្រិយ​មិត្ត​ទាំង​អស់​បាន​ដឹង៖

1111111111គ្រឿងផ្សំ និង​របៀប​ធ្វើ៖

យកក្រូចឆ្មារ​៤ ឬ​៥ ផ្លែ​មក​លាង​ជម្រះ​ឱ្យ​ស្អាត រួច​ពុះ​ពាក់​កណ្តាល​ជា​ពិីរ​។ បន្ទាប់​មក​យក​វា​ទៅ​ដាក់​ស្ងោរ​ប្រហែល​ជា​ពី​៣ ទៅ​៥ នាទី ហើយ​ទុក​រយៈ​ពេល​១០ នាទី​ដើម្បី​ឱ្យ​វា​ត្រជាក់។ ពេល​ត្រជាក់​ហើយ ប្រើ​តម្រង​ដើម្បី​ត្រង​យក​ទឹក​របស់​វា​ទុ​ក​ទទួល​ទាន​នៅ​ពេល​ព្រឹក​ជា​ការ​ស្រេច។

អត្ថប្រយោជន៍៖

១. ជួយពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ១

ដោយសារសម្បូរ​ដោយ​វីតាមីន​ស៊ី (Vitamin C) ក្រូច​ឆ្មារ​អាច​ប្រដូច​ទៅ​នឹង​ស្រា​ថ្នាំ​ចាំ​សាច់​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​អ្នក។

២. ព្យាបាល​ផ្តាសាយ២

ដោយសារតែសម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អ៊ុក​ស៊ីត​កម្ម ក្រូច​ឆ្មារ​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

៣. សម្រួលការ​រំលាយ​អាហារ៣

ទឹកក្រូចឆ្មារជួយ​បណ្តេញ​សារធាតុ​ដែល​រាង​កាយ​មិន​ត្រូវ​ការ​ចេញ​មក​ក្រៅ និង​សម្រួល​ដល់​ការ​រំលាយ​អាហារ​ផង​ដែរ។

៤. ជួយ​សម្រក​ទម្ងន់26-1482730445-weightសារធាតុសរសៃ​ដែល​មាន​ភាព​រអិល​សម្បូរ​នៅ​ក្នុង​ទឹក​ក្រូច​ឆ្មារ។ វា​ជួយ​កាត់​បន្ថយ​ទំហំ​នៃ​ភាព​ស្រេក​ឃ្លាន​របស់​អ្នក ដែល​ជា​ហេតុ​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​ផ​ង​ដែរ។

៥. បង្កើន​ថាមពល៤

ក្រូចឆ្មារជួយ​បង្កើន​ថាមពល​រាង​កាយ។ មិន​ត្រឹម​តែ​សាច់​របស់​វា​តែ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្លិន​ដែល​ចេញ​ពី​សម្បក​ពេល​ស្ងោរ​ក៏​ជួយ​បង្កើន​ថាម​ពល​ដល់​រាង​កាយ​យើង​ដូច​គ្នា​ដែរ។

៦. ជម្រះជាតិ​ពុល​ក្នុង​រាង​កាយ៥អាស៊ីតស៊ីទ្រិក​ដែល​មាន​ក្នុង​ក្រូច​ឆ្មារ​ជួយ​បង្កើន​ការ​បំពេញ​មុខ​ងារ​របស់​អង់ស៊ីម​ និង​ជួយ​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាង​កាយ​​។

៧. បង្កាការ​ទល់​លាមក៦

កម្រិតជាតិអាស៊ីត​ខ្ពស់​ក្នុង​ក្រូច​ឆ្មារ​ជួយ​លាង​ជម្រះ​ពោះ​វៀន។ ការ​ស្ងោរ​ក្រូច​ឆ្មារ ហើយ​ត្រង​យក​ទឹក​មក​ទទួល​ទាន​តាម​ការ​រៀប​រាប់​ខាង​លើ​ជួយ​បង្កា​ការ​ទ​ល់​លាមក​របស់​អ្នក​បាន​យ៉ាង​មាន​ប្រិសទ្ធ​ភាព៕

ប្រភព៖ boldsky

(Number Of Views: 8 times)