ស៊ីរី គឺ​ជា​ប្រទេស​ដែល​កំពុង​តែ​ស្ថិត​ក្នុង​ការ​ហួង​ហែង​ដោយ​សង្រ្គា​មស៊ី​វិល តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ ជា​ពិសេស​ជាមួយ​នឹង​អំពើ​ឃោរ​ឃៅ​ថ្មី​មួយ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុង​អាឡេប៉ូ កំពុងតែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​សាធារណ​ជន​ជា​ខ្លាំង។

cristiano-ronaldo-real-madrid-kashima-fifa-club-world-cup-final-18122016_il5efoh5hgwn1xjlt4kt3faqt

ដោយ​ឡែក ម្ចាស់​ពាន Ballon d’Or ឆ្នាំ​នេះ​គឺ​កីឡាករ​បាល់​ទាត់ Cristiano Ronaldo បាន​ផ្ញើ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម​អ៊ីន​ស្តាក្រាម​របស់​គាត់​អំឡុង​ពេល​សម្រាក​វិស្សម​កាល​រដូវ​រងា​ដើម្បី​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត​ដល់​ក្មេងៗ​នៅ​ក្នុង​ប្រទេស​នេះ។ តារា​ល្បី​វ័យ ៣១​ឆ្នាំ​រូប​នេះ​បាន​ពោល​ក្នុង​នាម​ខ្លួន​ជា​ឯក​​អគ្គ​រាជ​ទូតម្នាក់​របស់​មូល​និធិ Save the Children ដូច្នេះ​ថា “សារ​នេះ​គឺ​ផ្ញើ​ជូន​ក្មេងៗ​នៅ​ស៊ីរី។ ពួក​យើង​បាន​ដឹង​ថា​អ្នក​ពិត​ជា​ទទួល​រង​ការ​ឈឺ​ចាប់​ច្រើន​ណាស់។ ត្បិត​ខ្ញុំ​គឺ​ជា​កីឡាករ​ល្បី​ម្នាក់​មែន ប៉ុន្តែ អ្នក​ទេ​ដែល​ជា​វីរជន​ពិត​ប្រាកដ។ ដូច្នេះ សូម​កុំ​អស់​សង្ឃឹម។ ពិភព​លោក​នឹង​នៅ​ជាមួយ​អ្នក។ ពួកយើ​ងនៅ​តែ​គិត​ពី​អ្នក។ ខ្ញុំ​ក៏​នៅ​តែ​នៅ​ជាមួយ​អ្នក”។

លោក Nick Finney អ្នក​ដឹកនាំ​នៃ​មូល​និធិ​ជួយ​សង្គ្រោះ​ក្មេង​ជុំ​វិញ​ពិភព​លោក ក៏​បាន​មាន​ប្រសាសន៍​ថា​ការ​បរិច្ចាគ​របស់ Ronaldo គឺ​ជា​ការ​ផ្លាស់​ប្តូរ​ជីវិត​ថ្មី​មួយ​សម្រាប់​ជន​រង​គ្រោះ​នៅ​ស៊ីរី។​ លោក​បាន​ពោល​ថា “ការ​បរិច្ចាគ​ដ៏​សប្បុរស​របស់ Cristiano Ronaldo នឹង​ជួយ​ឱ្យ​ពួក​យើង​អាច​បន្តផ្គត់​ផ្គង់​ដល់​ក្មេងៗ​នៅ​ក្នុងទី​ក្រុង​អាឡេប៉ូ ព្រម​ទាំង​ក្មេងៗ​ផ្សេងៗ​ទៀត​នៅ​ស៊ីរី​ផង​ដែរ។ ​ពួក​គេ​បាន​រង​ការ​ឈឺ​ចាប់​ជា​ច្រើន ដែ​លជាតិ​ជា​ក្មេងៗ​មិន​គួរ​ទទួល​វា។ Ronaldo មិន​មែន​ត្រឹម​តែ​ជា​កីឡាករ​ល្បី​មួយ​រូប​របស់​ពិភពលោក​ទេ ប៉ុន្តែ​គាត់​ក៏​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​ក្មេងៗ​ទាំង​ប្រុស និង​ស្រី​រាប់​លាន​អ្នក​នៅ​ជុំវិញ​ពិភព​លោក ក៏​ដូច​ជា​ក្មេងៗ​នៅ​ស៊ីរី​ត្រូវ​ការ​ក្នុង​ពេល​នេះ​ផង​ដែរ”៕

ប្រភព៖ goalyoutube

(Number Of Views: 4 times)