ក្រោយអាជ្ញាកណ្តាលផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​រវាង​ក្លឹប Barcelona និង Espanyol កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ​ដោយ​ក្លឹប​អ្នក​មាន​បុណ្យ​បាន​យក​ឈ្នះ​ក្លឹប Espanyol ៤ ទល់នឹង ១ គ្រូ​បង្វឹក​ថ្មី​នៃ​ក្លឹប​ភ្ញៀវ​គឺ​លោក​ Quique Sanchez Flores បាន​រត់​ទៅ​រាក់​ទាក់​ដាក់​កីឡាករ​ឆ្នើម​របស់​ក្លឹប​ម្ចាស់​ផ្ទះ​ភ្លាម។ លោក​បាន​ឱប និង​សុំ​អាវ​របស់​ Messi សម្រាប់​កូន​ប្រុស​ត្បិត​កូន​ប្រុស​របស់​លោក​គឺ​ជា​អ្នក​គាំ​ទ្រ​ម្នាក់​រប​ស់ Barcelona។

nintchdbpict000289935255ក្រៅ​ពី​នេះ​ នៅ​ក្នុង​សន្និសីទ​មួយ​ក្រោយ​ការ​ប្រកួត លោក Sanchez Flores ថែម​ទាំង​បាន​លើក​សរសើរ ​Messi យ៉ាង​ខ្លាំង​ទៀត​ផង​ដោយ​លោក​បាន​ពោល​ថា “Messi អាច​រក​បាន​បី​គ្រាប់​បាល់​រាល់​គ្រប់​ការ​ប្រកួត។ ខ្ញុំ​សរសើរ​គេដែល​គេ​ជា​មនុស្ស​ដាក់​ខ្លួន។ គេ​មិន​សូវ​ចេះ​រអ៊ូ​ច្រើន​ទេ បើ​ទោះ​ជា​ត្រូវ​ដួល​លើ​ដី​យ៉ាង​ណា​ក៏ដោយ។ គិត​មក​ទល់​ពេល​នេះ ក្នុង​ផ្ទះ​ខ្ញុំ​មិន​ដឹង​ជា​មាន​អាវ​របស់​គេ​ច្រើន​ប៉ុណ្ណា​ទេ ព្រោះ​កូន​រប​ស់ខ្ញុំគឺ​ជា​អ្នក​គាំទ្រ​ក្លឹប Barca ហើយ​គេ​តែង​តែ​សុំ​ឱ្យខ្ញុំ​សុំអាវ​ពី Messi”។

nintchdbpict000289806735យ៉ាង​ណា​មិញ ទង្វើ​របស់​លោក​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លះ​របស់ក្លឹប Espanyol មិន​សប្បាយ​ចិត្ត ព្រោះ​គិត​ថា​លោក​មិន​គួរ​ធ្វើ​បែប​នេះ ត្បិត​ក្លឹប​ទាំង​ពីរ​គឺ​ជា​គូ​ប្រកួត​ប្រជែង​ក្នុង​ទី​ក្រុង​តែ​មួយ។ ពាក់ព័ន្ធ​នឹង​រឿង​នេះ លោក​ Sanchez Flores បាន​ធ្វើ​ការ​សុំទោស​ដល់​អ្នកគាំទ្រ​ផង​ដែរ “ខ្ញុំ​មិន​មាន​បំណង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយចិត្ត​ទេ។ បើ​ទង្វើ​ខ្ញុំ​ពិត​ជា​ធ្វើ​ឱ្យអ្នកគាំ​ទ្រ​ Espanyol ខក​បំណង អញ្ចឹង​ឱ្យ​ខ្ញុំ​សុំទោស​ផង ព្រោះ​ខ្ញុំ​មិន​មាន​ចេតនា​ទេ”។

nintchdbpict000212502651-e1482338465519លោក Sanchez Flores ក៏​បាន​បញ្ជាក់​ទៀត​ថា “អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ Messi ​គឺជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​រាល់​គ្រប់​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League កាល​ពី​រដូវ​កាល​មុន ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​វា​រហូត​មក​ដែរ មិន​ថា​គូ​ប្រកួត​ជា​នរណា​ទេ។ ខ្ញុំ​គ្រាន់តែ​​ចង់​ធ្វើ​ជា​អ្នក​តំណាង​ដ៏​ល្អ​ម្នាក់​របស់​ក្លឹប ហើយ​ក៏​សង្ឃឹម​ថា​អ្នក​គាំទ្រ​នឹង​មាន​មោទន​ភាព​ចំពោះ​ទង្វើ​របស់​ខ្ញុំ​តំណាង​ឱ្យ​ក្លឹប​យើង៕

nintchdbpict000185008389 nintchdbpict000212496652-e1482338614679ប្រភព៖ espnfcthesun

(Number Of Views: 32 times)