ភាគច្រើនយើង​តែង​សង្កេត​ឃើញ​គ្រប់​គ្នា​ក្រោយ​ពេល​ក្រោក​ពី​ដំណេក​នា​ព្រឹក​ព្រលឹម​តែង​ចាប់​ផ្តើម​ទទួល​ទាន​តែ ឬ​កាហ្វេ ហើយ​មិន​ដែល​ឃើញ​មាន​អ្នក​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​នោះ​ទេ នេះ​ក៏​ព្រោះ​តែ​គ្មាន​អ្នក​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក​។ ការ​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​ពេល​ព្រឹក​ទាំង​នៅ​ពោះ​ទទេ​មិន​ទាន់​ញ៉ាំ​អី​ផ្តល់​ជា​អត្ថ​ប្រយោជន៍​មក​វិញ​ជា​ច្រើន​ចំពោះ​សុខ​ភាព។ សូម​ស្វែង​យល់​ពី​អត្ថ​ប្រយោជន៍​ទាំង​អស់​ខាង​ក្រោម​នេះ៖

6-THINGS-HAPPEN-TO-YOUR-BODY-WHEN-YOU-DRINK-WARM-WATER-ON-AN-EMPTY-STOMACH-EVERY-MORNING-YOU-WILL-LOVE-NUMBER-3១. បណ្តេញជាតិ​ពុល​ចេញ​ពី​រាង​កាយ

ការទទួលទានទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​ពេល​ព្រលឹម​ជួយ​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាង​កាយ​បាន​យ៉ាង​ល្អ។ ទឹក និង​សារ​ធាតុ​រាវ​ផ្សេង​ទៀត​ជួយ​បំបែក​អាហារ​ក្នុង​ក្រពះ និង​សម្រួល​ដល់​ការ​រម្លាយ​អាហារ។ ក្រោយ​ពេល​ទទួល​ទាន​អាហារ អ្នក​គួរ​ប្តូរ​ទម្លាប់​ពី​ការ​ទទួល​ទាន​ទឹក​ត្រជាក់​មក​ទទួល​ទាន​ទឹក​ក្តៅ​ដើម្បី​ជួយ​ដល់​ការ​រម្លាយ​អាហារ។

២. ពន្យាដំណើរ​ឈាន​ទៅ​រក​​ភាព​ចាស់

អ្នកណាៗក៏មិនចូល​ចិត្ត​ការ​ចាស់​ជាង​វ័យ​ដែរ ជា​ពិសេស​ស្ត្រីៗ​តែ​ម្តង ហើយ​វិធី​ចៀស​វាង​អ្វី​ដែល​គ្រប់​គ្នា​ស្អប់​នេះ​គឺ​ជា​ការ​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ។ ជាតិ​ពុល​ក្នុង​រាង​កាយ​នឹង​ពន្លឿន​ដំណើរ​នៃ​ការ​ចាស់​របស់​វ័យ តែ​ទឹក​ក្តៅ​នឹង​ជួយ​បណ្តេញ​ជាតិ​ពុល​ចេញ និង​ពន្យា​ដំណើរ​ឈាន​ទៅ​រក​ភាព​ចាស់​របស់​វ័យ។ វា​ក៏​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ផង​ដែរ។

៣. កាត់បន្ថយការ​ឈឺ​ចាប់

ចំពោះស្ត្រី អាការ​ឈឺ​ចុក​ចាប់​ពេល​មាន​រដូវ​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​ទទួល​ទាន​ទឹក​ក្តៅ។ ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​សម្រួល​ដល់​សាច់​ដុំ​ពោះ និង​បន្ថយ​ការ​ឈឺ​ចុក​ចាប់ ។

៤. ជួយសម្រក​ទម្ងន់

ទទួលទានទឹកក្តៅ​ឧណ្ហៗ​មួយ​កែវ​ពេល​ព្រឹក​ព្រលឹម​ជួយ​ឱ្យអ្នក​អាច​ស្រក​ទម្ងន់​បាន​លឿន ព្រោះ​ទឹក​ក្តៅ​ជួយ​ដាស់​សីតុណ្ហ​ភាព​រាង​កាយ និង​សរីរៈ​ផ្សេងៗ។ ដំណើរ​នេះ​ធ្វើ​ឱ្យ​មាន​ការ​ដុត​កម្លោច​កាឡូរី​កាន់​តែ​ច្រើន និង​ផ្តល់​ផល​វិជ្ជ​មាន​ដល់​តម្រង​នោម​ផង​ដែរ។

៥. ជួយដល់ចរន្ត​ឈាម

ទទួលទានទឹកក្តៅ​ឧណ្ហៗ​ទាំង​ពោះ​ទទេ​មិន​ទាន់​បាន​ញ៉ាំ​អី​នៅ​ពេល​ព្រឹក​ព្រលឹម​ជួយ​បណ្តេញ​ជាតិ​ពុល និង​កាក​សំណល់​ទាំង​ឡាយ​ចេញ​ពី​ក្នុង​រាង​កាយ ហើយ​នេះ​ក៏​ជា​ហេ​តុ​ធ្វើ​ឱ្យ​ឈាម​អាច​ចរាចរ​បាន​យ៉ាង​ល្អ​ក្នុង​រាង​កាយ​ផង​ដែរ៕

ប្រភព៖ justnaturallife

(Number Of Views: 45 times)