សុបិន​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​សម្រាប់ Cristiano Ronaldo បន្ទាប់​ពី​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់ (hat-trick) ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ the Club World Cup ជួយ​ឱ្យ​ក្លឹប​ស្តេចស Real Madrid ឈ្នះ​ក្លឹប Kashima Antlers ៤ ទល់​នឹង ២ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ សប្តាហ៍​មុន​នេះ។ ទើប​តែ​លើ​ពាន Ballon d’Or លើក​ទី​បួន​របស់​ខ្លួនមិន​ទាន់​បាន​ប៉ុន្មាន​ផង ក្នុង​សប្តាហ៍​តែ​មួយ Ronaldo ក៏​បាន​ជួយ​ក្លឹប​របស់​ខ្លួន​ឱ្យ​លើក​ពាន Club World Cup ទៀត​។

3B82C2FF00000578-0-image-a-27_1482138097774បើ​សរុប​ទៅ ក្នុង​រដូវ​កាល​ឆ្នាំ​២០១៦​នេះ Ronaldo បាន​ឈ្នះ​ពាន​សំខាន់​ជាច្រើន​ដូច​ជា​ពាន Champions League ពាន UEFA Super Cup និងពាន Club World Cup ជា​មួយ​ក្លឹប Real Madrid។ រីឯ​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Ronaldo ក៏ឈ្នះ​នូវ​ពាន​ធំ European Championship ផង​ដែរ។ ចំណែក​ឯ​ពាន​​ប្រគល់​ជូន​ជា​លក្ខណៈ​បុគ្គល Ronaldo ក៏​បាន​ឈ្នះ​ពាន​សំខាន់ៗ​ជា​ច្រើនដែល​រួម​មាន Ballon d’Or ផង​ដែរ។

3B7D9D5700000578-4045464-image-a-84_1482069388937ថ្មីៗ​នេះ តារា​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​មួយ​លើ​យន្ត​ហោះតា​មផ្លូវ​ត្រឡប់មក​ពី​ប្រទេស​​ជប៉ុន​វិញ ដោយ​មាន​កាន់​ទាំង​ពាន​ដែល​ទើប​នឹង​ឈ្នះ និង​ពាន​ឯក​ជន (កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៀត​ផង) ។ មើល​ទៅ​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ដែល​កីឡាករ​លំដាប់​ពិភព​លោក Cristiano Ronaldo ត្រូវ​ដើរ​ប្រមូល​ពាន​ហើយ។ ចុះ​រដូវ​កាល ២០១៧ វិញ តើ​កីឡាករ​រូប​នេះ​អាច​មាន​សំណាង​ប្រមូល​ពាន​បាន​ប៉ុន្មាន​ទៀត?

3B7E5B6000000578-0-The_Portuguese_wonder_claimed_the_Golden_Ball_award_for_being_to-a-22_1482077787859ប្រភព៖ dailymail

(Number Of Views: 26 times)