ក្រោយពីប្រេះឆា​ជាមួយ​នឹង​តារា​ភាព​យន្ត​អង់គ្លេស ថម ហ៊ីដឌលស្តុន (Tom Hiddleston) កាល​ពី​ពេល​កន្លង​មក​នេះ ថេលឺរ ស្វីហ្វថ៏ (Talor Swift) ហាក់​ស្ងាត់​មួយ​រយៈ​ជាមួយ​នឹង​បេះដូង​ទំនេរ បើ​ទោះ​បី​ជា​មាន​គេ​ណែនាំ​ឱ្យ​នាង​គួរ​រក​សង្សារ​ជា​ជន​ជាតិ​អាស៊ី និង​ថែម​ទាំង​ផ្តល់​ជា​ជម្រើស​ឱ្យ​ដូច​ជា​អ៊ី មីនហូ (Lee Minho) និង​ជី ដ្រាហ្កន (G-Dragon) ជា​ដើម។

1ថ្មីៗនេះ ក្នុងកម្ម​វិធី​ខួប​កំណើត​របស់​តារា​ចម្រៀង​រ៉ែប​ជាតិ​កាណាដា ដ្រេក (Drake) ដែល​កាល​នោះ​ក៏​មាន​វត្តមាន​ថេលឺរ ស្វីហ្វថ៏ (Taylor Swift) ផង​ដែរ​នោះ ស្រាប់​តែ​មាន​ពាក្យ​ចចាម​អារ៉ាម​លេច​ឮ​មក​ថា ថេលឺរ ស្វីហ្វថ៏ (Taylor Swift) កំពុង​តែ​សម្លឹង​មើល​ដ្រេក (Drake) ក្នុង​ក្រសែ​ភ្នែក​លើ​ស​ពី​មិត្ត​ហើយ ថ្វី​បើ​ពុំ​បាន​ឱប​ថើប តែ​ពួក​គេ​បាន​រាំ​កៀក​កើយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ និង​ផ្អែម​ល្ហែម​គួរ​ឱ្យ​កត់​សម្គាល់។

2

រហូតមកទល់នឹង​ពេល​នេះ ដោយ​សារ​តែ​រឿង​នេះ​ហាក់​នៅ​ថ្មី​ពេក នៅ​មិន​ទាន់​មាន​ភាគី​ណា​មួយ​អះ​អាង​ពី​រឿង​នេះ​នៅ​ឡើយ​ទេ។ កន្លង​មក​ស្រី​ស្រស់​ខ្ពស់​ស្រឡះ​ម្នាក់​នេះ​ធ្លាប់​មាន​មិត្ត​ប្រុស​ច្រើន​នាក់​ណាស់ តែ​ការ​រក្សា​ទំនាក់​ទំនង​នឹង​គ្នា​ហាក់​មិន​បាន​ជាប់​លាប់​យូរ​អង្វែង​ដូច​គេ​នោះ​ទេ។ ចាំ​មើល​ថា​តើ​ថេលឺរ ស្វីហ្វថ៏ (Taylor Swift) នឹង​ចាប់​យក​អ្នក​ណា​ធ្វើ​ជា​សង្សារ​បន្ទាប់​ពី​ថម (Tom) ឬ​ក៏​ពិត​ជា​ដ្រេក នេះ​ហើយ?

ប្រភព៖ សារព័ត៌មានបរទេស

(Number Of Views: 29 times)