បន្ទាប់​ពី​ចេញ​ក្បាល​ឈុត​វីដេ​អូ​ និង​រូប​ភាព​ពញ្ញាក់​អារម្មណ៍​ទស្សនិ​ក​ជន​ប៉ុន្មាន​សន្លឹក​ ភាព​យន្ត​​ “រឿង​ព្រេង​និទាន​​សមុទ្រ​ខៀវ​ The Legend of the Blue Sea” បាន​ចេញ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ទៀត​របស់​ “អីុ​ មិន​ហូ Lee Min Ho” និង “ជុន ជី​យ៉ុន Jun Ji Hyun” ។

Jun-Ji-Hyun-Lee-Min-Ho1

រូប​ភាព​ទាំង​នេះ​បង្ហាញ​ពី​ការ​ជួ​ប​គ្នា​លើក​ដំបូង​របស់​មេ​បោក​ដ៏​​ស្ទាត​ជំនាញ​ម្នាក់​ និង​នាង​មច្ឆា​។ តាម​រយៈ​រូប​នេះ ជុន ជី​យ៉ុន កំពុង​ឈរ​តាំង​ឃុម​ការ​ពារ​ខ្លួន​យ៉ាង​ហ្មត់​ចត់​ដើម្បី​កុំឱ្យ​ អ៊ី​ មិន​ហូ​ ធ្វើ​បាប​នាង​ដោយ​មាន​ទាំង​ជាប់​អាហារ​ពេញ​ផ្ទៃ​មុខ​របស់​នាងទៀត​ផង​​​។

Jun-Ji-Hyun2

រី​ឯ ​តួ​ប្រុស​ អ៊ី​ មិន​ហូ វិញ ធ្វើ​ទឹក​មុខ​​ភ្ញាក់​ផ្អើល​ និង​ងឿង​ឆ្ងល់​ខណៈ​គាត់​ព្យាយាម​ចង់​ដឹង​ថា​តើ​កំពុង​មាន​រឿង​អី​កើត​ឡើង​។ ប្រិយ​មិត្ត​ក៏​អាច​មើល​ឃើញ​រូប​ទាំង​នេះ​ក្នុង​វីដេ​អូ​ក្បាល​ឈុត​ដែល​ទើប​ចេញ​ថ្មីៗ​នេះ​ផង​ដែរ​។ 

Lee-Min-Ho4

យោង​តាម បុគ្គលិក​ផ្នែក​ផលិត​កម្ម​ឱ្យ​ដឹង​ថា រូប​ទាំង​នេះ​បង្ហាញ​ឈុត​ដែល​ នាង​បច្ឆា​វាយ​តប់​គ្នា​ជាមួយ​នឹង​ ជេ​ ជុន Joon Jae (សម្តែង​ដោយ​ អ៊ី​ មិន​ហូ​) ពេល​ពួក​​គេ​ជួប​គ្នា​ដំបូង​។ ចាប់​ពី​វគ្គ​​ជួប​គ្នា​ដ៏​ចម្លែក​របស់​ពួក​គេ អ្នក​ទាំង​ពីរ​នឹង​បន្ត​បង្ហាញ​សកម្ម​ភាព​​គួរ​ចាប់​អារម្មណ៍​​ និង​ស្ថាន​ភាព​តាន​តឹង​។ ទន្ទឹម​នឹង​នេះ ភាព​យន្ត​ខាង​លើ​នេះ​ត្រូវ​បាន​គេ​គ្រោង​នឹង​ចាក់​ផ្សាយ​ភាគទី​ ១ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​លើ​កញ្ចក់​ទូរទស្សន៍ “ខេ​អែស​ធី KST” និង​មាន​ក្នុង​គេហទំព័រ “វីក​គី Viki” តែ​មួយ​គត់​៕

ប្រភព៖ soompi

(Number Of Views: 92 times)