ថ្មីៗនេះ ឈុតថើប​ដ៏​ស្រើប​ស្រាល​មួយ​រវាង​តារា​សម្តែង “វ័រ​ឡេស ជុង Wallace Chung” និង “​អែន​ជែល​ឡា​បេ​ប៊ី​ Angelababy” ដែល​ជា​ភរិយា​របស់ “ហ័ង សៀវ​មីង Huang Xiaoming” ហាក់​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជា​ច្រើន​នៅ​លើ​បណ្តាញ​អ៊ីនធើណេត​។

១ឈុតថើបរបស់ពួក​គេ​ខាង​លើ​គឺ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង “លោក​ មេ​ទ័ព​ និង​ខ្ញុំ General and I” ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ “ហួ​ណាន​ Hunan” នា​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ។

៤

ក្រោយពីដំណើរ​ការ​ថត​អស់​មួយ​រយៈ​មក ពេល​នេះ​អ្នក​គាំទ្រ​គ្រប់​គ្នា​ដឹង​ពី​ពេល​វេលា​ជាក់​លាក់​ដែល​ពួក​គេ​នឹង​អាច​ទស្សនា​ខ្សែ​ភាព​យន្ត​ខាង​លើ​ដែល​ពួក​គេ​ទន្ទឹង​ចាំ​នេះ​ហើយ​។

៥

តែ Huang Xiaoming វិញ​ប្រហែល​ជា​មិន​ដូច​នេះ​ទេ ព្រោះ​ពេល​ឃើញ​គេ​ថើប​ប្រពន្ធ​បែប​នេះ ខ្លួន​សឹង​តែ​ស្លរ​ឈាម​ហើយ។ Huang Xiaoming ប្រាប់​ថា ឃើញ​ឈុត​ហ្នឹង​ខ្លួន​សឹង​តែ​រត់​ទៅ​យំ​នៅ​ក្នុង​បន្ទ​ប់​ទឹក​សឹង​តែ​មួយ​ថ្ងៃ​ឯ​ណោះ៕៦

ប្រភព៖ សារព័ត៌មានចិន

(Number Of Views: 152 times)