ថ្មីៗនេះ ស្រីស្រស់​ហ្វាន ពីងពីង (Fan Bingbing) បាន​ទៅ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​រឿង​ថ្មី​របស់​នាង​ជាមួយ​នឹង​អ្នក​ដឹក​នាំ​រឿង​ហ្វេង ស៊ាវកាង (Feng Xiaogang) នៅ​សាកល​វិទ្យា​ល័យ​ចិន​មួយ។

១នៅទីនោះក៏​មាន​រៀប​ចំ​ជា​កិច្ច​ប្រជុំ​មួយ​ដើម្បី​ពិភាក្សា​ពី​រឿង​ការ​ផលិត​ភាព​យន្ត​។ ពេល​ការ​ប្រជុំ​ចាប់​ផ្តើម​ប្រហែល​ជា១០ នាទី​ទៅ​ហើយ ហ្វាន ពីងពីង (Fan Bingbing) នៅ​តែ​បន្ត​ជជែក​ពី​នេះ​ពី​នោះ​ជាមួយ​​ក្រុម​និស្សិត​នៅ​មិន​ទាន់​បញ្ចប់ ស្រាប់​តែ​នាង​ត្រូវ​បាន​សាស្ត្រា​ចារ្យ​ម្នាក់​បណ្តេញ​ឱ្យ​នាង​ចេញ​ពី​កម្ម​វិធី​នោះ​តែ​ម្តង។

៤

សាស្ត្រាចារ្យម្នាក់នោះ​ប្រហែល​ជា​មិន​ចូល​ចិត្ត​ហ្វាន ពីងពីង (Fan Bingbing) ហើយ​ក៏​ដូច​ជា​មើល​ងាយ​នាង​បន្តិច​ដែរ។ ពេល​នោះ ហ្វាន ពីងពីង (Fan Bingbing) បាន​ឱន​ក្បាល​គោរព​​​​ក្រុម​និស្សិត​ដែល​ជា​អ្នក​គាំទ្រ​របស់​នាង​ ហើយ​ក៏​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​កិច្ច​ប្រជុំ​មួយ​នោះ​តែ​ម្តង។

២

ក្រោយព្រឹត្តិការណ៍​នោះ ហ្វាន ពីងពីង (Fan Bingbing) លើក​ឡើង​ថា៖ “ការ​សរសើរ​បូក​រួម​ជា​មួយ​ភាព​ល្បី​ល្បាញ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន​កន្លង​មក​គឺ​ធ្វើ​ឱ្យ​នាង​អាច​ទ្រាំទ្រ​បាន​ជាមួយ​នឹង​ការ​មាក់​ងាយ​ពី​អ្នក​ដទៃ​។ ការ​សម្តែង​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​មោទន​ភាព​ចំពោះ​អាជីព​នេះ​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​លោក​សាស្ត្រា​ចារ្យ​ម្នាក់​នោះ​នឹង​ចេះ​គោរព​អ្នក​ដទៃ​ខ្លះ” ៕

៣

ប្រភព៖ សារព័ត៌មានចិន

(Number Of Views: 197 times)