កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៦ ​កន្លង​ទៅ​នេះ តារា​សម្តែង​ប្រុស ជី ឆាងអ៊ុក (Chang Wook) បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ឈ្មោះ​ “សូប៊ីស កូរ៉េ (Showbiz Korea)” ដោយ​ក្នុង​កិច្ច​សម្ភាសន៍ គាត់​ក៏​បាន​និយាយ​ច្រើន​ទាក់​ទង​នឹង​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​ដែល​គាត់​​កំពុងតែ​សម្តែង “ដឺខេធូ (The K2)” ព្រម​ទាំង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ខ្លះៗ។

the-k2-ji-chang-wook-explains-why-he-s-too-cute-reveals-future-plans-in-interview

នៅ​ក្នុង​រឿង​ភា​​គថ្មីៗ​នេះ ឆាងអ៊ុក ត្រូវ​សម្តែង​ជា​តួ​អង្គ​អង្គ​រក្ស​ប្រុស​សង្ហា​មួយ​រូបដែល​មាន​ជំនាញ​ក្នុ​ងការ​វាយ​តប​យ៉ាង​បុិន​ប្រសប់។ ក្រៅ​ពី​ឈុត​ឆាក​វាយ​តប់​គ្នា​នៅ​ខាង​ក្រៅ​ហើយ មាន​ឈុត​មួយ កម្លោះ​សង្ហា​រូប​នេះ​ត្រូវ​ប្រវាយ​ប្រតប់​គ្នា​នៅ​ក្នុង​បន្ទ​ប់ទឹក​ដ៏​សែន​រអិល​ទៀត។ គ្រាន់​តែ​ស្តាប់​ការ​រៀប​រាប់​របស់ ឆាកអ៊ុក ក៏​គួរ​ឱ្យ​ចង់​ទស្សនា​ផង​ដែរ។ ខ្សែ​ភាព​យន្ត​នេះ​ទៀតសោតក៏​កំពុង​តែ​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​សុក្រ និង​សៅរ៍​នៅ​លើ​កញ្ចក់ទូរ​ទស្សន៍ ធីវីអិន (tvN) ផង​ដែរ។

https://youtu.be/LRji5BrVuAg

និយាយ​ដល់​រឿង​ដែល​មនុស្ស​ម្នា​ជា​ច្រើន​តែង​និយាយ​ថា ឆាងអ៊ុក មិន​ដូច​ជា​តួ​អង្គ​ក្នុង​រឿង​នេះ​ទេ ​ពោល​គឺ​រូប​គេ​ពិត​ជា​គួរ​ឱ្យ​ស្រឡាញ់។ ឆ្លើយត​បនឹង​ការស​រសើរនេះ កម្លោះ​សង្ហា​យើង​ក៏បា​ននិយា​យថា “ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ពិសេស​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​តែង​តែ​គួរ​ឱ្យ​ស្រឡាញ់​បែប​នេះ។ ខ្ញុំ​គិត​ថា​ប្រហែល​មក​ពី​ខ្ញុំ​តែង​តែគិ​ត​រឿង​ល្អៗ​ក្នុង​ជីវិត និង​មិន​សូវ​ខ្វល់​ខ្វាយ​ច្រើន​ដូ​ចជា​ចរិត​កូន​ក្មេង​ហើយ​មើល​ទៅ”។

មុន​ការ​បញ្ចាំង​រឿង ដឺខេធូ កម្លោះ ឆាកអុក ធ្លាប់​និយាយ​ថា​ខ្លួន​សម្រេច​ចិត្ត​ហើយថា​រឿងនេះ​នឹង​ក្លាយ​ជា​រឿង​វាយ​តប់​គ្នា​ចុង​ក្រោយ​សម្រាប់​រូប​លោក។ ដូច្នេះ លោក​ក៏​ត្រូវ​បាន​ចោទ​សួរ​ដែរ​ថា​តើ​បន្ទាប់​ពី​រឿង​នេះ តើ​រឿង​ប្រភេទ​អ្វី​ដែល​លោក​​ចង់​សម្តែង​បន្ត ដោយ​លោក​បាន​ពោល​ត​បវិញ​ថា “ខ្ញុំ​ចង់​សម្តែង​ក្នុង​រឿង​ដែល​ប្លែកៗ​ផ្សេងៗ​គ្នា។ រឿង​លើក​នេះ​គឺជា​រឿង​បែប​វា​យតប់លាយ​ឡំនឹ​ងមនោ​សញ្ចេតនា​កម្សត់។ ដូច្នេះ សម្រាប់​គម្រោងកា​រងារ​បន្ទាប់ ខ្ញុំ​ចង់​សម្តែង​ក្នុង​រឿង​អ្វី​ដែល​ទាក់​ទង​នឹង​អារម្មណ៍​មនុស្ស សេចក្តី​ស្រឡាញ់ បែប​នេះ​ឯង”។ មិន​ថា​សម្តែង​ក្នុង​រឿង​អ្វី​ទេ​ សង្ឃឹម​ថា ឆាងអ៊ុក នឹង​ជួប​តែ​ភាព​ជោគ​ជ័យ​ក្នុង​វិថី​សិល្បៈ​នេះ៕

ប្រភព៖ itechpost

(Number Of Views: 54 times)