អតីតសង្សារសំណព្វចិត្តរបស់កន្លង់រាយមាយពាយអស់កូឡាបចាសស្ទីន ប៊ីបឺរ (Justin Bieber) បាន​សម្រេច​ប្រកាស​លុប​ចោល​រាល់​ដំណើរ​ប្រគំ​តន្ត្រី​ទេសចរ​នៅ​ទូទាំង​ពិភព​​លោក​​របស់​​នាង​​ទាំង​​អស់​​តែ​​ម្តង និង​សម្រេច​យក​ឆ្នាំ ២០១៦ នេះ​ដើម្បី​សម្រាក​ព្រោះ​តែ​បញ្ហា​សុខ​ភាព​របស់​នាង ដែល​នេះ​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ក៏​ដូច​ជា​ធ្វើ​ឱ្យ​បណ្តា​អ្នក​គាំទ្រ​ដែល​ទន្ទឹង​ចាំ​ដំណើរ​របស់​នាង​ខក​ចិត្ត​មិន​ស្ទើរ​ផង​ដែរ។

selena-gomez-most-liked-instagram-22-compressed


មូលហេតុនៃការប្រកាស​លុប​ចោល​ការ​ប្រគំ​តន្ត្រី​នេះ​គឺ​មក​ពី​នាង​មាន​បញ្ហា​សុខ​ភាព​មិន​ប្រក្រតី​។ សេលេណា ហ្គោមេស (Selena Gomez) ឱ្យ​ដឹង​ថា​​នាង​មាន​រោគ​សើ​ស្បែក​ម្យ៉ាង​។ ការ​បាក់​ទឹក​ចិត្ត អារម្មណ៍​អន្ទះ​អន្ទែង និង​ភាព​ភិត​ភ័យ​តែង​កើត​មាន​ចំពោះ​នាង​ព្រោះ​តែ​ឥទ្ធិពល​នៃ​រោគ​សើ​ស្បែក​នោះ​។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​នាង​សម្រេច​យក​ពេល​សម្រាក​ដោយ​លុប​ចោល​រាល់​គម្រោង​តន្ត្រី​ទេសចរ​ទាំង​​អស់​របស់​នាង​តែ​ម្តង៕

ប្រភព៖ idolator.com

(Number Of Views: 74 times)