"ពពកបាំងពន្លឺចន្ទ" បន្តឈរក្នុងចំណាត់ថ្នាក់លេខ ១ !
ចំនួនអ្នកទស្សនារឿង “ពពកបាំងពន្លឺចន្ទ (Moonlight Drawn By Clouds)” កំពុងតែកើនឡើងជាលំដាប់។ កាលពីថ្ងៃចន្ទ ចំនួនអ្នកទស្សនា ភាគទី ៣ កើនឡើងសឹងតែមួយទ្វេជាពីរច្រើនជាងភាគមុនដល់ទៅ ១៦ ភាគរយ។ ភាគទី ៤ ដែលផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែសីហា នេះវិញ ទទួលបានអត្រាអ្នកទស្សនា ១៦,៤ ភាគរយ (យោងតាមរបាយការណ៍របស់ នីអែលសិន កូរ៉េ Nielsen Korea) ។
ចំណែកឯដៃគូប្រកួតប្រជែងដែលបានដាក់បញ្ចាំងក្នុងថ្ងៃតែមួយមានដូចជារឿង “ម៉នស្ទឺរ (Monster)” របស់ស្ថានីយទូរទស្សន៍ អ៊ឹមប៊ីស៊ី (MBC) និង “ស្ការឡេតហាត់៖ ក័រយ៉ (Scarlet Heart: Goryeo)” របស់ស្ថានីយទូរទស្សន៍ អេសប៊ីអេស (SBS) ទទួលបានអត្រាអ្នកទស្សនា ១០,៨ ភាគរយ និង ៧ភាគរយទីទៃពីគ្នា។ ដូច្នេះ រឿង “ពពកបាំងពន្លឺចន្ទ” បន្តឈរក្នុងចំណាត់ថ្នាក់លេខ ១ ខណៈ រឿង “ម៉នស្ទឺរ” ជាប់លេខ ២ និងរឿង “ស្ការឡេតហាត់៖ ក័រយ៉” ជាប់លេខ ៣៕