ទី​បំផុត តារា​ស្រី​រូប​ស្រស់ គូហេស៊ុន (Ku Hye Sun) និង​តារា​ប្រុស​វ័យ​ក្មេង អាញ់ជេហ្យុន (Ahn Jae Hyun) បាន​ចែក​រំលែក​រូប​ភាព​ពិធី​រៀប​ការ​ដ៏​សាមញ្ញ​របស់​ពួក​គេ​ជូន​ទស្ស​និក​ជន​បាន​ឃើញ​ហើយ។

Ku-Hye-Sun-Ahn-Jae-Hyun2

ជា​ជាង​ការ​ប្រារព្ធពិធី​រៀប​ការ​បែប​ប្រពៃណី ប្តី​ប្រពន្ធ​មួយ​គូ​នេះ​បាន​បរិច្ចាគ​ថវិកា​ត្រូវ​ចំណាយ​លើ​ការ​រៀប​ការ​ទៅ​ឱ្យ​មន្ទីរ​ពេទ្យ​មួយ​ដើម្បី​ជួយ​អ្នក​ជំងឺ​ក្មេងៗ​នៅ​ទី​នោះ។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា គូ​ស្នេហ៍​មួយ​នេះ​បាន​ទៅ​មន្ទីរ​ពេទ្យ​នោះ​ផ្ទាល់​ដើម្បី​ប្រគល់​ថវិកា​បរិច្ចាគ​របស់​ពួក​គេ។

Ku-Hye-Sun-Ahn-Jae-Hyun-wedding-2

យប់​ថ្ងៃ​ដដែល ពួក​គេ​ក៏​បាន​ជួប​ជុំ​គ្រួសារ និង​ឪពុក​ម្តាយ​ទាំង​សង​ខាង​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជ​នីយ​ដ្ឋាន​ប្រពៃណី​កូរ៉េ​មួយ​ក្នុង​សង្កាត់​ជុងណូ (Jongno-gu) ទី​ក្រុង​សេអ៊ូល។ នៅ​ក្នុង​រូប​ភាព គូ​ស្នេហ៍​ទើប​រៀប​ការ​ថ្មី​ថ្មោង​នេះ​ហាក់​សម្លឹង​មើល​មុខ​គ្នា​ជាមួយនឹង​ក្តី​ស្រឡាញ់។ ឆ្លៀត​ក្នុង​ឱ​កាសនេះ មហាមាស ក៏​សូមជូនពរ​​ពួក​គេ​ឱ្យ​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​រៀង​ៗ​ខ្លួនផង​ដែរ​!!!

Ahn-Jae-Hyun-Ku-Hye-Sun-wedding-3 Ahn-Jae-Hyun-Ku-Hye-Sun-wedding

ប្រភព៖ soompi

(Number Of Views: 25 times)