តារា​ល្បី​ៗ​ដែល​ជ្រក​ក្រោម​ទ្រនំ​ផលិត​កម្ម​តែ​មួយរមេង​តែង​តែ​ចង់​​ចំណាយ​ពេល​ជា​មួយ​គ្នា​ និង​គាំ​ទ្រ​គ្នា​តាម​រយៈ​បណ្តាញ​សារ​ព័ត៌មាន​សង្គម​។ ទោះ​បី​​​​វា​គឺ​ជា​រឿង​ធម្ម​តា​ទៅ​ហើយ​ដែល​តារា​ចម្រៀង​ពី​ររូប​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​​របស់​ក្រុម​ហ៊ុន​តែ​មួយ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​ ថ្មីៗ​នេះ​ អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​ពិភាក្សា​គ្នា​ពី​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា “កញ្ញា​ អ៊ូ​ ហៀ​រីន Oh Hye-rin” ឬ​ គេ​តែ​ង​ហៅ​នាង​ថា “រេន​ណា​ Raina” ជា​សមាជិក​ក្រុម​ចម្រៀង​ “អាហ្វ​ធឺ​ស្គូល​ After School” និង​ លោក “ហ៊ូ​ស៊ី​ Hoshi” សមា​ជិក​ក្រុម​ចម្រៀង​ “សែ​វែន​ធីន SEVENTEEN” មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​។

seventeen_hoshi

តាម​សម្តី​របស់​អ្នក​គាំ​ទ្រឱ្យ​ដឹង​ថា​​ រេន​ណា  បាន​ចុច​គាំ​ទ្រការ​បង្ហោះ​ព័ត៌មាន​របស់​ក្រុម​ចម្រៀង​ ​”សែ​វែន​ធីន” បី​ដង​នៅ​លើ​គណនី​បណ្តាញ​សង្គម​ “ធ្វីត​ធឺរ​ Twitter”។

raina-hoshi-1 raina-hoshi-2

ថ្វី​ត្បិត​តែ​ការ​ចុច​គាំ​​ទ្រតារា​​ចម្រៀង​ដែល​ស្ថិត​នៅ​ក្នុង​​ផលិត​កម្ម​ “ផ្លៃ​ឌីស Entertainment” តែ​មួយ​ដូច​គ្នា​ហាក់​ជា​រឿង​ធម្ម​​តា​​ អ្នក​គាំ​ទ្រ​មាន​ការ​ងឿង​ឆ្ងល់​ពេល​ដែល​​ កញ្ញា រេនណា បាន​ចុច​មិន​គាំ​ទ្រ​ព័ត៌មាន​នោះ​វិញ​ភ្លាម​ៗ។

raina-hoshi

​លើស​ពី​នេះ​ទៅ​ទៀត​ គេ​បាន​ប្រទះ​ឃើញ​អ្នក​ទាំង​ពីរ​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​អាថ៌កំបាំង​​ និង​បាន​ពាក្យ​ធំ​ដូច​គ្នា​ទៀត​ផង​​៕​

ប្រភពៈ koreaboo

(Number Of Views: 94 times)