បើ​ត្រូវ​ចោទ​ជា​សំណួរ​ថា​មាន​រូប​មន្ត​អាថ៌​កំបាំង​អ្វី​ដើម្បី​ទទួល​បាន​សេចក្តី​រីក​រាយ​ដែរ​ទេ? ចម្លើយ គឺ​មាន។ ប៉ុន្តែ​ដោយ​សារ​តែ​សព្វ​ថ្ងៃ យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​បាន​បង្កើត​ជំនឿ​​​ឱ្យ​យើង​ជឿថា​មនុស្ស​ម្នាក់​អាច​រក​ឃើញ​ភាព​រីក​រាយ​បាន​ពី​ស្ថាន​ភាព​ខាង​ក្រៅ​ជា​ជាង​អារម្មណ៍​ដែល​នៅ​ក្នុង​ខ្លួន ដូច្នេះ​ទើប​មនុស្ស​មួយ​ចំនួន​ធំ​មិន​បាន​ដឹង​ច្បាស់​ពី​អត្ថ​ន័យ​នៃ​អារម្មណ៍ និង​ភាព​រីក​រាយ​ពិត​ប្រាកដ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ ដែល​​ជួយ​ឱ្យ​អ្នក​ដឹង​ថា​សេចក្តី​រីក​រាយ​ដែល​កើត​ចេញ​ពី​ក្នុង​ចិត្ត​តើ​វា​មាន​សេចក្តី​សុខ​ខ្លាំង​ប៉ុណ្ណា?

grimace-388987_640_1446061348

១. ទទួល​ស្គាល់​ខ្លួន​ឯង

មិន​ខ្វល់​ថា​អ្នក​ជា​អ្វី មាន​ស្ថាន​ភាព​ដូច​ម្តេច និយាយ​អ្វី ឬ​ទៅ​កន្លែង​ណា មនុស្ស​នៅ​ជុំ​វិញ​អ្នក​តែង​តែ​មាន​ពាក្យ​ដែល​និយាយ​ពី​អ្នក ទាំង​ការ​គាំ​ទ្រ និង​ការ​ប្រឆាំង។ ដូច្នេះ អ្នក​គប្បី​កុំ​ខ្វល់​ពី​មតិ​សាធារណ​ជន​ចំពោះ​ទង្វើ​របស់​អ្នក​ខ្លាំង​ពេក។ នៅ​ទី​បញ្ចប់ មិន​ថា​អ្នក​ជា​នរណា មាន​តែ​អ្នក​ទេ​ទើប​ដឹង​ពី​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ ដូច្នេះ អ្នក​ត្រូវ​រៀន​ទទួល​ស្គាល់​ខ្លួនឯង និង​រីករាយ​ចំពោះ​អ្វី​ដែល​អ្នក​មាន។

២. កុំ​រំពឹង​ទុក

មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​លក្ខណៈ​ខុសៗ​គ្នា។ ម្តាយ​ឪពុក​អ្នក​ក៏​មាន​លក្ខណៈ​ខុស​ពី​អ្នក​ ព្រោះ​ពួក​គាត់​កើត​នៅ​ក្នុង​ជំនាន់​ខុស​ពី​អ្នក។ មិត្ត​ភក្តិ​អ្នក​ក៏​ខុស​ពី​អ្នក ព្រោះ​តែ​ពួក​គេ​ធំ​ធាត់​នៅ​ក្នុង​បរិស្ថាន​មួយ​ខុស​ពី​អ្នក។ ចុង​ក្រោយ មនុស្ស​តែម្នាក់​ដែល​ដឹង​ថា​អ្នក​ចង់​បាន​អ្វី និង​ត្រូវ​ការ​អ្វី​ក្នុង​ជីវិត​គឺ​ជា​រូប​អ្នក។ ដូច្នេះ ឈប់​រំពឹង​នរណា​ឱ្យ​យល់​ពី​អ្នក ឬ​ផ្លាស់​ប្តូរ​ដើម្បី​អ្នក​ទៅ។ មនុស្ស​ដែល​ស្រឡាញ់​អ្នក នឹង​ព្យាយាម​ទទួល​ស្គាល់​ទាំង​ភាព​វិជ្ជមាន និងអវិជ្ជមាន​របស់​អ្នក មិន​ថា​អ្នក​ជ្រើស​រើស​ធ្វើ​អ្វី​ក៏​ដោយ។

៣. តែង​តែ​មាន​គំនិត​សុទិដ្ឋិ​និយម

នៅ​ក្នុង​ជីវិត​មិន​មាន​អ្វី​ដែល​ដូច​បំណង ឬ​ផែន​ការ​អ្នក​ទាំង​ស្រុង​ទេ។ ដូច្នេះ កុំ​បង្កើត​គោល​ដៅ ហើយ​ចង់​សម្រេច​​វា​នៅ​ក្នុង​ពេល​តែ​ពីរ ឬ​បី​ថ្ងៃ ឬ​ក៏​ពី​របី​ខែប៉ុណ្ណោះ​ ប៉ុន្តែ​ត្រូវ​ជ្រើ​ស​រើស​​សេច​ក្តី​ប្រាថ្នា​របស់​អ្នកដែល​ចង់​ធ្វើ​អ្វី​មួ​យ​ និង​សម្រេច​ចិត្ត​ថា​តើ​គោល​ដៅ​ចុង​ក្រោយ​របស់​អ្នក​គឺ​ជា​អ្វី ហើយ​ជីវិត​នឹង​​នាំ​អ្នក​ទៅ​ដល់​ទី​នោះ។ អ្នក​ត្រូវ​ត្រៀម​ចិត្ត​ទុក​ថា​ក្នុង​ផ្លូវ​ជីវិត​ អ្នក​នឹង​តែង​តែ​បរាជ័យ​ត្រង់​កន្លែង​នេះ ឬ​កន្លែង​នោះ និង​ថែម​ទាំង​អាច​ត្រូវ​បដិសេធ​ម្តង​ម្កាល​ផង​ដែរ​ ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​បំប្លែង​ភាព​ទន់​ខ្សោយ និង​ការ​បរាជ័យ​នោះ​ឱ្យ​ទៅ​ជា​កម្លាំង​ជម្រុញ​អ្នកឱ្យ​​ធ្វើ​ដំណើរ​ទៅ​មុខ​វិញ៕

ប្រភព៖​ successstory

(Number Of Views: 82 times)