អាគារចម្លែកៗត្រូវបានគេគ្រោងនឹងសាងសង់នៅថ្ងៃអនាគតដើម្បីជួយសម្រួលការងារនៅលើផែនដី
ការប្រកួតប្រជែងស្នាដៃរចនាអាគារដែលត្រូវបានរៀបចំដោយទស្សនាវដ្តី អ៊ីវូឡូ (eVolo) ក្នុងបំណងស្វែងរកគំនិតច្នៃប្រឌិតដែលមានសក្តានុពលដើម្បីផ្លាស់ប្តូរនូវការយល់ដឹងរបស់មនុស្សចំពោះអាគារដ៏ខ្ពស់ស្កឹមស្កៃ។ ខាងក្រោមនេះគឺជាគ្រោងរចនាអាគារដ៏ស្រស់ស្អាតចំនួន ១១ដែលទទួលបានពានរង្វាន់ក្នុងឆ្នាំ២០១៦នេះ។
បើនិយាយអំពីអាគារច្រើនជាន់គឺមានន័យថាមនុស្សម្នាតែងគិតពីអាគារសម័យទំនើបដ៏ខ្ពស់ស្កឹមស្កៃដែលត្រូវបានសាងសង់នៅចំកណ្តាលទីក្រុងរបស់ប្រទេសណាមួយ។ ទោះជាយ៉ាងណា ការឌីហ្សាញនៃញូយ៉កហឺរៃហ្សឹន (New York Horizon) បានផ្លាស់គំនិតរបស់មនុស្ស។ ដើម្បីសាងសង់អាគារនេះ គេត្រូវជីកចូលទៅក្នុងដីដើម្បីចាក់គ្រឹះដែលមានជម្រៅ ៣០ម៉ែត្រដែលស្ថិតនៅក្នុងឧទ្យាននៃទីក្រុងញូយ៉ក និងត្រូវបានហ៊ុមព័ទ្ធដោយជញ្ជាំងដ៏ខ្ពស់ដែលមានប្រវែងដល់ទៅ ៣០០ម៉ែត្រ។
គម្រោងសាងសង់អាគារមួយនេះនឹងផ្តល់នូវទីធ្លាដ៏ធំទូលាយជាងគេដែលលាតសន្ធឹងរហូតដល់ទៅ ១៨គីឡូម៉ែត្រការ៉េ ដែលធំជាងអាគារខ្ពស់ជាងគេក្នុងទីក្រុងញូយ៉ក ៨០សិបដង។ នេះគឺជាគម្រោងសាងសង់អាគារដែលខ្ពស់ជាងគេបំផុតទី១២ នៅក្នុងពិភពលោក។ ការឌីហ្សាញសំណង់អាគារនេះទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតប្រជែងដែលរៀបចំដោយទស្សនាវដ្តី អ៊ីវូឡូ ក្នុងឆ្នាំ២០១៦នេះ។
សំណងអាគារដែលជាប់ចំណាត់ថ្នាក់លេខ ២ មានឈ្មោះថា “ហៃហ្វ” (Hive) ។ គ្រោងអាគារនេះត្រូវឌីហ្សាញសម្រាប់ថ្ងៃអនាគតនៅពេលដែលយន្តហោះបញ្ជាដែលគ្មានមនុស្សបើកត្រូវបានផលិតកាន់តែច្រើន និងមានប្រជាប្រិយភាពកាន់តែខ្លាំង និងត្រូវការកន្លែងចតផ្ទាល់ខ្លួននៅលើអាគារដ៏ខ្ពស់ស្កឹមស្កៃ។ គម្រោងសាងសង់អាគារនេះត្រូវបានឌីហ្សាញឡើងដោយមានបំពាក់នូវកន្លែងចតសម្រាប់យន្តហោះទំាងនេះ។
ថ្មីៗនេះ មជ្ឈមណ្ឌលរក្សាទុកទិន្នន័យប្រើប្រាស់ភ្លើងអគ្គីសនីយ៉ាងច្រើនសន្ធឹកសន្ធាប់ និងត្រូវតម្រូវឱ្យគេធ្វើឱ្យវាថយកម្តៅទៅវិញជាញឹកញាប់។ គម្រោងសាងសង់អាគារនេះត្រូវបានដាក់ស្នើរដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅកន្លែងដែលត្រជាក់ដូចជានៅប្រទេស”អៃស៏ឡែន” (Iceland) ដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប។ គម្រោងសាងសង់អាគារមួយនេះគឺជាដំណោះស្រាយមួយដ៏ល្អបំផុត។
“ហសភីថល ម៉ូហ្សឹន (Hospitals motion)” គឺជាឈ្មោះសម្រាប់មន្ទីរពេទ្យជាទីកន្លែងដែលអ្នកជំងឺមិនចាំបាច់ត្រឡប់ទៅវិញ។ ពួកគេអាចដេកសម្រាកនៅកន្លែងដែលមាន “រំញ័រច្រើន” (mass movement) ដែលស្ថិតនៅក្នុងអាគារនេះដែលត្រូវបានយកទៅគ្រប់ទីកន្លែងដោយមិនចាំបាច់ប្រើប្រាស់ភ្លើងអគ្គីសនីអស់ច្រើន។
ការឌីហ្សាញបែបធម្មជាតិដែលមានភាពទាក់ទាញពិតជាធ្វើឱ្យទស្សនិកជនកោតសរសើរមិនដាច់ពីមាត់។ វាអាចលុបបំបាត់នូវខណ្ឌសីមានៅនាអាកាសដោយភាពស្រស់ស្អាតគួរឱ្យទាក់ភ្នែក។
សំណង់អាគារ “អ៊ែរ ស្ទែឡឺកមៃថ៏ អិល អេ” (Air-Stalagmite l à) គឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីលុបបំបាត់នូវការបំពុលបរិស្ថាន។ ការសាងសង់នេះត្រូវបានឌីហ្សាញដូចជាវត្ថុសម្រាប់ចម្រាញ់ដែលមានបំពាក់ទៅដោយម៉ាស៊ីនបូមធូលីដ៏ធំសម្បើមនៅខាងក្រោម។ ខ្យល់ដែលមានជាតិពុលត្រូវបានបូមចូលទៅក្នុងវា ហើយត្រូវសម្អាតដោយឧបករណ៍ចម្រោះជាច្រើនដែលត្រូវបានដាក់តាមបណ្តោយអាគារ។
ការសាងសង់ ខ្លាវក្រាហ្វថ៏ (Cloud Craft) គឺត្រូវបានឌីហ្សាញដើម្បីជួយកាត់បន្ថយនូវការរាំងស្ងួតដោយបង្កើតឧបករណ៍ ស៊ីដរ៉េន (Seed Rain) ។ អាគារនេះនឹងដាក់បញ្ចូលសារធាតុគីមីដែលមិនប៉ះពាល់ដល់បរិស្ថាន និងបង្កើតនូវបរិយាកាសមួយដែលអាចជួយធ្វើឱ្យមានពពកខ្មួលខ្មាញ់បាន។
ការសាងសង់សំណង់ “បាបឹល” (Babel) ត្រូវបានឌីហ្សាញសម្រាប់ថ្ងៃអនាគតនៅពេលដែលធនធានផ្សេងៗប្រឈមនឹងការផុតពូជ និងគម្រោងមួយចំនួនដែលប្រើនូវគំនិតច្នៃប្រឌិតថ្មីដូចនេះ នឹងផ្តល់ទាំងអាហារ និងកន្លែងរស់នៅសម្រាប់មនុស្សលោក។
អាគារនេះមើលទៅដូចជាផ្ទះជញ្ជាំងកញ្ចក់សម្រាប់ដាំរុក្ខជាតិ ការប្រើគ្រោងហ៊ុមព័ទ្ធជុំវិញអាគារដូចនេះឆ្លុះបញ្ចាំងពីភាពជាប់លាប់បានយូរអង្វែងចំពោះការធ្វើកសិកម្មក្នុងទីក្រុង។ អាគារនេះត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងអាកាសធាតុដើម្បីឱ្យមនុស្សអាចធ្វើកសិកម្មនៅលើវាតែម្តង។
អាគារនៅតំបន់ខ្ពង់រាបស្ថិតនៅក្នុងកន្លែងសិប្បនិមិត្តដែលមានប្រភពទឹក និងដើមរុក្ខជាតិនៅទីរហោស្ថាន។ អាគារមានរាងជាស៊ីឡាំងស្តួចស្តើងដែលអាចដាំដើមរុក្ខជាតិ ប្រមូល និងផ្ទុកទឹក និងអាចព្រោះគ្រាប់ពូជនៅក្នុងបរិវេណជុំវិញវា។
គំនិតច្នៃប្រឌិតថ្មីក្នុងការឌីហ្សាញអាគារដែលមានជញ្ជំាងកញ្ចក់ដ៏ធំសម្បើមវែងទៅលើគឺជាដំណោះស្រាយតែមួយគត់សម្រាប់ការបម្រែបម្រួលអាកាសធាតុ។ នេះគឺជាអាគារដែលអាចផលិតថាមពលឡើងវិញយ៉ាងឆាប់រហ័សរួមទាំងការស្របយកខ្យល់ក្តៅពីផ្ទៃផែនដី៕
ប្រភព៖ news.zing.vn