លីនដា ឈុង (Linda Chung) និង​ស្វាមី​របស់​នាង លោក ជេរឺមី ឡឹង (Jeremy Leung) បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ហើយ​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ​នៅ​ក្នុង​ទី​ក្រុង វ៉ាន់ឃូវឺ (Vancouver) ប្រទេស ​កាណាដា។ នៅ​ពេល​ដែល​ត្រូវ​គេ​សួរ​ទាក់​ទង​នឹង​គ្រា​ដែល​ស្វាមី​នាង​សុំ​នាង​រៀប​ការ លីនដា បាន​សើច និង​និយាយ​ថា “រឿង​វា​វែង​ឆ្ងាយ​ណាស់ ហើយ​ស្វាមី​របស់​ខ្ញុំ​មិន​ចូល​ចិត្ត​ឱ្យ​ខ្ញុំ​និយាយ​ពី​រឿង​នេះ​ទេ។ សរុប​មក វា​ពិត​ជា​រ៉ូមែន​ទិក​ និង​ដូច​ជា​ល្អ​សើច​ណាស់”។ ពេល​និយាយ​ដល់​រឿង​ចិញ្ចៀន​ពេជ្រ​ដែល​នាង​ពាក់​លើ​ដៃ លីនដា បាន​ប្រាប់​ថា ​”លើស​ពី ១ការ៉ាត (Carat) ។ វា​ពិត​ជា​ស្អាត និង​ជា​ការ​រចនា​មួយ​ដែល​ខ្ញុំ​ស្រឡាញ់​ទៀត​ផង”។

linda

នៅ​ពេល​ដែល​សួរ​ដល់​រឿង​ដំណើរ​ក្រេប​ទឹក​ឃ្មុំ​បន្ទាប់​ពី​រៀប​ការ​រួច លីនដា បង្ហើប​ឱ្យ​ដឹង​ថា “ប្រហែល​ជា​អត់​ទេ ​ព្រោះ​ខ្ញុំ​នឹង​ត្រូវ​នៅ​មើល​ថែ​ផ្ទះ​សម្បែង​មួយ​រយៈ។ ខ្ញុំ​ត្រូវ​មើល​លើ​ស្ថាន​ការណ៍​សិន​ថា​តើ​នឹង​ត្រូវ​ត្រឡប់​​ទៅ​ហុង​កុង​វិញ ឬ​សុំ​បន្ត​ការ​សម្រាក​បន្ថែម។ មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ”។

linda (1)

គូស​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​នោះ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​មិត្ត​រួម​អាជីព​របស់​ លីនដា ដែល​ក្នុង​នោះ​រួម​មាន​ស្រី​ស្រស់ ហ្គេស វ័ង (Grace Wong) និងលៀននី លី (Leanne Li) ផង​ដែរ។

linda1

linda1 (1)

newsnews1

ប្រភព៖ asian

(Number Of Views: 66 times)