twice3

ក្រុម​ស្រី​ស្រស់​ថ្វៃស៏ ​(TWICE) កំពុង​តែប​​ង្ហាញបទ​ចម្រៀងកែ​សម្រួល​ថ្មី​ដ៏​​​ពេញនិយមចំនួន​ពីរបទ​ដែ​​លមានចំ​ណងជើ​ង​ថា​”ឡៃខ៏អ៊ូ និងអា” ​(Like OOH-AHH) សម្រាប់​ជា​កាដូ​ថ្ងៃ​ចូល​ឆ្នាំ​សកល​ ។ នៅថ្ងៃ​ទី៣១​ ខែធ្នូ ​នៅ​​កណ្តាលអ​ធ្រាត្រ ម៉ោង​នៅ​ប្រទេស​កូរ៉េ​ ផលិតក​ម្មជេ​វ៉ា​យ​ភី​ (JYP Entertainment) បានធ្វើឱ្យអ្នក​គាំ​ទ្រភ្ញា​ក់ផ្អើល​ដោយបានបង្ហាញពី​​គម្រោងនៅ​​ចុង​ឆ្នាំរ​បស់​ខ្លួន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។​

TWICE-debut3

បើ​តាម​ការ​ប៉ាន់​ស្មាន​ ប្រហែល​ជា​ចម្រៀងថ្មី​​ពី​រ​ប​ទនេះ​រួ​មជាមួយនឹង​វីដេ​អូក្បាច់រាំ​នឹង​ត្រូវចេ​ញផ្សាយ​នៅពេលថ្ងៃត្រ​ង់ម៉ោង​របស់​កូរ៉េ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​សកល​ ​ហើយ​ក្រុម​ស្រីស្រ​ស់នេះ​នឹងចែក​រំលែក​ពេល​ចុង​ក្រោយ​ជាមួយអ្នកគាំ​តាមរយៈការផ្សាយបន្ត​ផ្ទាល់​មួយដែល​ចាប់ផ្តើមនៅ​​ម៉ោ​ង ៩យប់ (ម៉ោង​នៅ​កូរ៉េ​) ។ ទន្ទឹមនឹ​ងនេះដែរ ប​ទ​ចម្រៀង​​​​របស់ក្រុ​មថ្វៃស៏ទើបតែត្រូ​វបានជាប់​​ជា​វី​ដេអូចម្រៀង​​ដែល​ត្រូវបា​នគេចុច​មើល​ច្រើន​ជាងគេ​ប្រចាំឆ្នាំនេះ​។ វីដេ​អូ​ចម្រៀង​កែ​សម្រួល​ថ្មី​​ទាំង​ពីរ​បទ​នេះ​​ ចេញ​ផ្សាយ​ដើម្បីជា​ការ​អរគុណដល់ប្រិយ​មិ​ត្ត​សម្រាប់ការស្រ​ឡាញ់ និងការគាំទ្រ​ពួកគេ​៕ សូម​ប្រិយ​មិត្ត​ទស្សនា​វីដេអូ​ចម្រៀង​របស់​ពួកគេ​ដូច​ខាង​ក្រោម​នេះ​៖​

ប្រភព៖ soompi

(Number Of Views: 24 times)